មាតិកា
ការចុះបង្រ្កាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាព ខេត្ត
ចេញ​ផ្សាយ ០១ មេសា ២០២០
104

ថ្ងៃ អង្គារ ៨ កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២០ ក្រោមកិច្ចចង្អុលការរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តដែលដឹកនាំផ្ទាល់ដោយឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំកងកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាព ដោយមានការចូលរួម ពីលោកអភិបាល-អភិបាលរងស្រុកក្រគរ លោកនាយខណ្ឌ នាយផ្នែក នាយសង្កាត់ បរិស្ថាន ប៉ូសីសសេដ្ឋកិច្ច និង យោធាខេត្ត បានដុតបំផ្លាញចោលមងរាយមងកប់ផុក និងមងដាច់ៗអណ្តែតទឹកដែលមានដូចខាងក្រោមៈ

_មងប្រវែង ២៥០០០ ម៉ែត្រ

_អាំងវែកទ័រ ១២២ គ្រឿង 

_ខ្សែភ្លើង ៥០០ ម៉ែត្រ 

_ដងឆក់ប្រវែង ២ ម៉ែត្រចំនួន ២០០ ដើម ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter