ថ្ងៃព្រហស្បត្តិ៍១០កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ថ្មី ជាមួយក្បាលម៉ាស៊ីនដឹកនាំយុវជន ទូទាំងខេត្ត ជុំវិញការត្រៀមគ្រាប់ពូជបន្លែកសិកម្ម ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋខ្វះខាតឱ្យចំគោលដៅ ខណៈដែរជំងឺឆ្លងកូវីដ១៩ (Covid-19) កំពុងរីករាលដាលជាសកល ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានមន្ទីរ និងក្រុមយុវជនស.ស.យ.ក ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមយុវជនក្មេងវត្តជាច្រើននាក់ទៀត នៅវេទិការជួបសំណេះសំណាល ប្រជាពលរដ្ឋ របស់រដ្ឋបាលខេត្ត។ ក្នុងពេលនោះដែរ ឯកឧត្តម
បានពន្យល់ណែនាំអំពីវិធានការ បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យបានផុលផុសទំលំទូលាយ ព្រមទាំងដោះស្រាយការលំបាក បញ្ហាខ្វះខាតស្បៀង ចំពោះប្រជាពលរដ្ឋក្រីក្រ និងបញ្ជ្រាបការដាំដុះដំណាំរួមផ្សំ បន្លែ ( ត្រកួន ស្លឹកបាស ផ្ទី ស្ពៃ ជាដើម ) ដែលសុទ្ធជាបន្លែដែលងាយដុះ និងឆាប់បានទទួលផលផងដែរ និងផ្តល់ជូននូវគ្រាប់ពូជសម្រាប់ការដាំដុះ និងជួយដោះស្រាយបញ្ហាខ្វះខាត ទឹកប្រើប្រាស់ ដោយជីកអណ្តូង ឫកាយដីរកប្រភពទឹក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម