ថ្ងៃសុក្រ១១កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន រៀបចំគ្រាប់ពូជ បន្លែដើម្បីប្រគល់ដល់ក្រុមការងារយុវជនយក ចែក បន្តជូនតាមគោលដៅគ្រួសារទីទ័លក្រ ដែលក្នុង នោះគ្រាប់ត្រកួនសរុប ៣៥០គ.ក្រ (១០០គក្រជំនួយឧបត្ថម្ភពីក្រុមការងារ) និងប្រភេទបន្លែផ្សេងៗទៀត ដូចជា ត្រសក់ ត្រឡាច ននោង ម្រះ ស្ពៃ (តឿ និងចង្កឹះ) សរុប ០៦មុខស្មើ ២០០០កញ្ចប់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម