ថ្ងៃអាទិត្យ ១៣កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ មេសា ឆ្នាំ ២០២០ ក្រុមចំរុះគណបញ្ជាការឯកភាព ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុកក្រគរដោយ មានការចូលរួមពីផ្នែករដ្ខបាលជលផលក្រគរ សង្កាត់កំពង់លួង យោធា បរិស្ថាន បានចេញប្រតិបត្តិ ការបង្រ្កាបបទល្មើសជលផល នៅចំណុចកន្លែងអភិរក្សជលផលកំពង់ប្រាក់ ស្ថិតនៅភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ បានចំនួន ០១ ករណី(មងអូសដៃ)វត្ថុតាងមាន:
- មង អូសដៃប្រវែង ៦០ម៉ែត្រ (ចំនួន ៦វង់)
- ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ រៀបចំសំណុំលិខិតតាម
និតិវិធីច្បាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម