មាតិកា
កម្មវិធី សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរានិងជនពិការ ចំនួន២០គ្រួសារ នៅភូមិរលាប សង្កាត់រលាប
ចេញ​ផ្សាយ ០៧ មេសា ២០២០
122

ថ្ងៃចន្ទ ១៤កើត ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ និងលោកភូមិរលាប ចូលរួមសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរានិងជនពិការ ចំនួន២០គ្រួសារ នៅភូមិរលាប សង្កាត់រលាប។ ក្រុមការងារ បានណែនាំ និងផ្សព្វផ្សាយនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះដែរក្រុមកាងារបានគូសបញ្ជាក់ពីការរស់នៅស្អាត  ការហូកចុកស្អាត ការផឹកទឹកស្អាត និងអនាម័យប្រចាំថ្ងៃជានិច្ច។លោកបានគូសបញ្ជាក់ធ្ងន់ទៅលើប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស ហើយបាន វិលត្រឡប់មកផ្ទះវិញ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីត១៩ ដែរយើងមិនអាចមើលនឹងភ្នែកឃើញបានទេទាល់តែបងប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរនៅជិតផ្ទះរបស់បងប្អូន។លោកបានធ្វើការណែនាំពីវិធីសាស្ត្រដាំដុះដំណាំជូនដល់បងប្អូនប្រជាពលរដ្ឋ ដាំជាលក្ខណៈសួនបន្លែគ្រួសារ ដើម្បីកាត់បន្ថយការចំណាយ ព្រោះបច្ចុប្បន្នពុំមានប្រាក់ចំណូលប្រចាំគ្រួសារ ដោយសារការរីករាលដាលជំងឺ កូវីដ ១៩ នេះ។ក្នុងពិធីនេះដែរក្រុមការងារបាន នាំយកមី និងទឹកសុទ្ធ ចែកជូនក្នុងមួយម្នាក់ៗ ទទួលបាន មី ១០កញ្ចប់និងទឹកសុទ្ធ១ដបផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter