មាតិកា
សកម្មភាព ចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក០១កន្លែង ស្ថិតនៅក្នុងភូមិទួលអណ្តែត ឃុំ ស្វាយស ស្រុក ក្រគរ
ចេញ​ផ្សាយ ០៨ មេសា ២០២០
118

ថ្ងៃអង្គារ៍ ១៥កើតខែ ចេត្រ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ខែ មេសាឆ្នាំ ២០២០ លោក ផាត់ សារុន  ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងក្រុមការងារបានចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូក០១កន្លែង ស្ថិតនៅក្នុងភូមិទួលអណ្តែត  ឃុំ ស្វាយស ស្រុក ក្រគរ ដែលមានម្ចាស់កសិដ្ឋាន ឈ្មោះ សេង សក្តា សហការជាមួយក្រុមហ៊ុនស៊ីភី មានជ្រូកសាច់កំពុងចិញ្ចឹម ចំនួន១២០០ក្បាល គោលបំណងគឺ ពិនិត្យលើទិដ្ឋភាពជាក់ស្តែងអំពីភូមិសាស្ត្រ ប្លង់បច្ចេកទេស និងបច្ចេកទេសចិញ្ចឹម។  ពេលនោះបានណែនាំនិងជម្រុញឱ្យមានលិខិតអនុញ្ញាតបង្កើតកសិដ្ឋាន (ស្ថិតក្នុងចំណាតថ្នាក់កសិដ្ឋានខ្នាតមធ្យម)ស្របតាម
ប្រកាសលេខ ៥៤៩ ប្រក.កសក ចុះថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០១៨  ។

ចំនួនអ្នកចូលទស្សនា
Flag Counter