ថ្ងៃព្រហស្បត្តិ៍២រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែ មេសា ឆ្នាំ ២០២០លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារ បច្ចេកទេសបន្លែ ប្រចាំស្រុកបាកាន បានចុះពិនិត្យ ការបណ្តុះផ្សិតជាលក្ខណៈគ្រួសាររបស់កសិករ ព្រម ទាំងបានធ្វើការណែនាំពីបច្ចេកទេស ដាំដុះដំណាំ ការប្រមូលផល ការវេចខ្ចប់ និងទីផ្សារបន្លែផងដែរ ទៅដល់សមាជិកក្រុមកសិករ នៅភូមិ ធ្នោះតាចាប ឃុំ ស្នាមព្រះ ស្រុក បាកាន។ក្រុមការងារបានជំរុញបន្ថែមឱ្យកសិករខិតខំដំណាំបន្លែផ្សេងៗទៀត ក្នុងករណីមាន ប្រភពទឹកគ្រប់គ្រាន់ ជាពិសេសត្រៀមលក្ខណៈ និងវិធានការសំខាន់សម្រាប់ទប់ទល់ការប្រែប្រួលអាកាសធាតុ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម