ថ្ងៃព្រហស្បត្តិ៍២រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែ មេសា ឆ្នាំ ២០២០ មន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុក កណ្តៀងបានចុះតាមដានត្រួតពិនិត្យស្ថានភាពដំណំា បន្លែរបស់កសិករនៅភូមិជ្រែង និងភូមិសន្លុង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ជាលទ្ធផលសង្កេតកសិករភាគច្រេីន ទេីប នឹងប្រមូលផលបន្លែរួច ,ផ្ទៃដីមួយចំនួនភាគច្រេីនកំពុងភ្ជួរដីហាល,កសិករមួយចំនួនតូចមានបន្លែកំពុងថែទំាតិចតួច។ក្រុមការងារបន្លែបានជំរុញកសិករឱ្យខិតខំដាំបន្លែ តាមលទ្ធភាពដែរអាចធ្វើទៅបាន ក្នុងករណីមានប្រភពទឹកដែលអាចស្រោចស្រពបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម