ក្ថ្ងៃព្រហស្បត្តិ៍២រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ខែ មេសា ឆ្នាំ ២០២០ ក្រុមការងារចុះបញ្ជីដីរដ្ឋបាន បែងចែកជាក្រុម ចំនួន០៦ក្រុម ក្នុងការជួយណែនាំ ដល់ នាយទាហានពលទាហានដែលនៅសល់មិនទាន់បានស្គាល់ក្បាលដីរបស់ខ្លួន ដោយមានអ្នកជំនាញកាន់GPS ដើម្បីស្វែងរកទីតាំងនិង ទិន្នន័យក្បាលដី នៅតំបន់ ខ្លាកូន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ មកដល់ពេលនេះ ក្រុមនីមួយៗ បានចុះ ដេីរបង្ហាញជាមួយម្ចាស់នូវ លេខក្បាលដីផ្ទាល់បានមួយចំនួនធំ ដោយឡែក អ្នកអវត្តមានមិនបានមកថ្ងៃនេះ និងបន្តបង្ហាញជាបន្តបន្ទាប់រហូតដល់គ្រប់ចំនួន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម