ថ្ងៃសុក្រ៣រោចខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមកិច្ចប្រជុំការងារ បន្ទាន់របស់គណៈបញ្ជាការឯកភាពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តនៅវេទិកាជួបប្រជាពលរដ្ឋ របស់សាលាខេត្ត ដែលមានការចូលរួមពី ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរវិស័យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដើម្បីដាក់ផែនការភ្លាមៗ បិទការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្ត ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមបទបញ្ជារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី។
~ខ្លឹមសារសំខាន់រួមមានៈ
១.ក្តាប់សភាពការរីកចំរើននៃការទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩
២.បូកសរុបការងារការទទួល និងដោះស្រាយពលករតាមច្រកព្រំដែន ខ្មែរ~ថៃ
៣.វិធានការនិងផែនការ អនុវត្តសំខាន់ៗ តាមបទបញ្ជាលេខ០២ របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ០៩ ខែមេសា ឆ្នាំ២០២០ និងសេច ក្តីសម្រេចលេខ៣៩ សសរ កែសម្រួលបទបញ្ជា០២ ដោយអនុញ្ញាតិការធ្វើដំណើរពីស្រុកមួយទៅស្រុកមួយ និងដាក់រាជធានីភ្នំពេញ និងខេត្តកណ្តាលជាទីតាំងតែមួយដែលមិនមានវិសាលភាព ហាមឃាត់ឆ្លងកាត់ខេត្តទៅវិញទៅមកនោះឡើយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម