ថ្ងៃសៅរ៍៤រោចខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហ៊ន់ សុវណ្ណ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនិងមន្រ្តីបច្ចេកទេសបន្លែសុវត្ថិភាពប្រចាំស្រុកបាកាន បានចុះពិនិត្យចំការបន្លែ និងការប្រមូលផលត្រសក់ និងការថែទាំតាមដំណាក់កាល នៅភូមិធ្នោះតាចាប ឃុំស្នាមព្រះ ស្រុកបាកាន។ ក្រុមការងាបាន ជំរុញឱ្យកសិករដាំបន្លែផ្សេងទៀតបន្ថែមទៀត ក្នុងករណី មានប្រភពទឹកស្រោពស្រពគ្រប់គ្រាន់ដើម្បីតម្រូវ ទីផ្សារ និងពន្យល់បន្ថែមពីវិធីត្រៀមបង្ការទឹក និងវិធានការសមស្រប ដើម្បីទប់ទល់និងការប្រែប្រួលអាកាសធាតុ ជាពិសេស ក្រុមបានពិភាក្សា សិក្សាពីលទ្ធភាពចំណែកទីផ្សាររបស់បន្លែផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម