មាតិកា
ពិធី សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរានិងជនពិការចំនួន ១៥គ្រួសារ នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១២ មេសា ២០២០
113

ថ្ងៃអាទិត្យ៥រោចខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ មេត្តាជ្រាប: លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារ ក្រុមប្រឹក្សាក្រុង ក្រុមបឹក្សា សង្កាត់ មេភូមិព្រែកត្នោតបានចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរានិងជនពិការចំនួន ១៥គ្រួសារ នៅភូមិព្រែកត្នោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សកម្មភាព និងខ្លឹមសារចំណុចសំខាន់នៃកិច្ចប្រជុំមានដូចខាងក្រោមៈ
១.ណែនាំ និងផ្សព្វផ្សាយនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះដែរបានគូសបញ្ជាក់ពីការរស់នៅស្អាត  ការហូកចុកស្អាត ការផឹកទឹកស្អាត និងអនាម័យប្រចាំថ្ងៃជានិច្ច និងបានសង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស ក៏ដូចក្នុងក្រៅ វិលត្រឡប់មកផ្ទះវិញ ត្រូវនៅដាច់ ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីត១៩ ដែរ យើងមិនអាចមើលនឹងភ្នែកឃើញបានទេទាល់តែបងប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរនៅជិតផ្ទះរបស់បងប្អូន។ 
២.ធ្វើការជំរុញ និងណែនាំពីវិធីសាស្រ្តដាំដុះដំណាំបន្លែរយៈពេលខ្លីជូនដល់បងប្អូនប្រជាពលរដ្ឋ ដាំជាលក្ខណៈសួនបន្លែគ្រួសារ ដើម្បីកាត់បន្ថយការចំណាយ ព្រោះបច្ចុប្បន្នពុំមានប្រាក់ចំណូល ប្រចាំគ្រួសារ ដោយសារការរីករាលដាលជំងឺ កូវីដ ១៩ នេះ។
៣.ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះសូមបងប្អូនកុំជួបជុំគ្នាផឹកស៉ីសប្បាយ ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ និងសេក្តីសម្រេច លេខ៣៩ សសរ និងវិធានការ សំខាន់របស់ក្រសួងសុខាភិបាល។
៤.ពិធីផ្តល់អង្ករ ចំនួន៣០ការ៉ុងនិងម៉ាស់ចំនួន ១០០ម៉ាស់របស់ ឯកឧត្តមប្រធាននិងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាព ក្នុងមួយម្នាក់ៗ ទទួលបានអង្ករ១ការ៉ុង (១០គីឡូក្រាម)និងម៉ាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter