ថ្ងៃអាទិត្យ៥រោច ខែចេត្រឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជលផល សង្កាត់រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយ កម្លាំងយោធា ខេត្ត បានចេញរុះរើបំផ្លាញសម្រាស់ដែលធ្វើ អោយត្រីកុំ បានចំនួន ០១ ករណី ២កន្លែង ទំហំមួយកន្លែង(២០ម*២០ម)នៅចំណុចខាង លិចអន្លង់រាំង ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ រីឯមែកសម្រាស់ទាំងអស់ក្រុមការងារ បានដឹកជញ្ជូនយកមកដាក់ នៅកន្លែងអភិរក្សជលផលកំពង់ប្រាក់បានទំហំ ៣០ម x ៣០ម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម