មាតិកា
សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការចំនួន២៤ គ្រួសារ នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ១៥ មេសា ២០២០
93

ថ្ងៃពុធ៨រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយក្រុមការងារ លោក ស សារឹម ចៅសង្កាត់រលាប អនុភូមិថ្នល់ជប៉ុន បានចូលរួមសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការចំនួន២៤ គ្រួសារ នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ សកម្មភាព និងខ្លឹមសារផ្តោតលើចំណុចសំខាន់រួមមានៈ
១.ណែនាំ និងផ្សព្វផ្សាយនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះដែរបានគូសបញ្ជាក់ពីការរស់នៅស្អាត  ការហូកចុកស្អាត ការផឹកទឹកស្អាត និងអនាម័យប្រចាំថ្ងៃជានិច្ច និងបានសង្កត់ធ្ងន់ទៅលើប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅប្រទេស ក៏ដូចក្នុងក្រៅ វិលត្រឡប់មកផ្ទះវិញ ត្រូវនៅដាច់ ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីត១៩ ដែរ យើងមិនអាចមើលនឹងភ្នែកឃើញបានទេទាល់តែបងប្អូនទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពដែរនៅជិតផ្ទះរបស់បងប្អូន។ 
២.ធ្វើការជំរុញ និងណែនាំពីវិធីសាស្រ្តដាំដុះដំណាំបន្លែរយៈពេលខ្លីជូនដល់បងប្អូនប្រជាពលរដ្ឋ ដាំជាលក្ខណៈសួនបន្លែគ្រួសារ ដើម្បីកាត់បន្ថយការចំណាយ ព្រោះបច្ចុប្បន្នពុំមានប្រាក់ចំណូល ប្រចាំគ្រួសារ ដោយសារការរីករាលដាលជំងឺ កូវីដ ១៩ នេះ។
៣.ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះសូមបងប្អូនកុំជួបជុំគ្នាផឹកស៉ីសប្បាយ ត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលលេខ០២ និងសេក្តីសម្រេច លេខ៣៩ សសរ និងវិធានការ សំខាន់របស់ក្រសួងសុខាភិបាល។
៤.ផ្តល់អង្ករ ចំនួន២៤ការ៉ុងនិងម៉ាស់ចំនួន ១០០ម៉ាស់ អំណោយ របស់ ឯកឧត្តមប្រធាននិងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាព ក្នុងមួយ ម្នាក់ៗ ទទួលបានអង្ករ១ការ៉ុង (១០ គីឡូក្រាម) និងម៉ាស់។ក្នុងពេលនោះដែរ មាន ការចូលរួមពីសប្បុរជន អ្នកស្រី ចន រឿន រស់នៅក្នុងភូមិថ្នល់ជប៉ុន បានឧបត្ថម្ភថវិកា ចំនួន ១២០.០០០រៀល (ក្នុងម្នាក់ៗទទួលបាន ៥.០០០រៀលបន្ថែមផងដែរ)។

ចំនួនអ្នកចូលទស្សនា
Flag Counter