មាតិកា
កិច្ចប្រជុំស្តីពីការជំរុញអនុវត្តកម្មវិធីASPIRE ជា ពិសេសសម្រាប់ឆ្លើយតបនិងសភាពការជាក់ស្តែងតាមរយៈ ប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Video Conference-Skype)
ចេញ​ផ្សាយ ១៧ មេសា ២០២០
95

ថ្ងៃសុក្រ១០រោច ខែ ចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្តីពីការជំរុញអនុវត្តកម្មវិធីASPIRE  ជា ពិសេសសម្រាប់ឆ្លើយតបនិងសភាពការជាក់ស្តែងតាមរយៈ ប្រព័ន្ធបញ្ជូនរូបភាពនិងសំលេង (Video Conference-Skype) នៅសាលប្រជុំ ចូលរួមពី លោក លោកស្រី ទីប្រឹក្សាគ្រប់គ្រងកម្មវិធីថ្នាក់ខេត្តចំនួន០៤ នាក់ មន្រ្តីកម្មវិធីថ្នាក់ខេត្ត សរុប១០នាក់/ ស្រី០១នាក់។កិច្ចប្រជុំនេះខ្លឹមសារសំខាន់រួមមានៈ
១. ការពន្លឿនការអនុវត្តAWPB ឆ្នាំ២០២០ និងត្រៀមបេសកកម្មរបស់IFAD
២. ការប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល១០% និងការទូទាត់ និងកិច្ចសន្យាជួលខាងក្រៅនិងសម្រង់តម្លៃទិញទំនិញ
៣.ការតាមដាននិងវាយតំលៃព្រមទាំងប្រព័ន្ធព័ត៌មានសម្រាប់ការគ្រប់គ្រង
៤.វិធីសាស្រ្តក្នុងការគាំទ្របណ្តុំអាជីវកម្មឱ្យអាចលក់ផលិតផល បានច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter