យោងតាមអនុសាសន៍របស់សមេ្តចតេជោ និងការយកចិត្តទុកដាក់ របស់ឯកឧត្តមប្រធាន គណៈ បញ្ជាការឯកភាពខេត្ត ក្នុងកំឡុង ពេលការរីក រាលដាលនៃជំងឺកូវីដ១៩ ជាសកល នៅថ្ងៃ សៅរ៍ ១១ រោចខែចេត្រ ឆ្នាំកុរ ពស ២៥៦៣ ត្រូវ នឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ
២០២០ ក្រុមការងារមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំដោយ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក តេង ឈុនអេង សមាជិកក្រុមប្រឹក្សាក្រុង លោក ស សារឹម ចៅសង្កាត់រលាប មេភូមិស្ទឹងតូច បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការ ចំនួន១៥គ្រួសារ នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់។ ក្រុមការងារបានធ្វើការណែនាំ និងផ្សព្វផ្សាយ និងវិធានការសំខាន់ៗនៃការរីក រាលដាលជំងឺកូវីដ១៩នូវចំណុច សំខាន់ៗ៖
១.ការរស់នៅស្អាត ការហូកចុកស្អាត ការផឹកទឹកស្អាត ចំអិនអាហារឆ្អិនល្អ និងអនាម័យប្រចាំថ្ងៃជានិច្ច។
២.បងប្អូនប្រជាពលរដ្ឋដែលទៅធ្វើការនៅក្រៅ ប្រទេសក៏ដូច ក្នុងប្រទេសដែរវិលត្រឡប់មកផ្ទះវិញ ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន ជៀសវាងការឆ្លងរីករាលដាលជំងឺកូវីត១៩
៣.ករណីសង្ស័យ បងប្អូនទៅពិនិត្យសុខភាព នៅមណ្ឌលសុខភាពដែរនៅជិតផ្ទះរបស់បងប្អូន។
៤. សូមបងប្អូនផ្អាកការជួបជុំគ្នា និងផឹកស៉ីត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលនិង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីក រាលដាលជំងឺ។
៥.ក្រុមការងារនឹងផ្តល់គ្រាប់ពូជបន្លែមួយចំនួនសម្រាប់ធ្វើការដាំដុះ ជាលក្ខណៈសួនបន្លែគ្រួសារ ដើម្បីកាត់បន្ថយការចំណាយ និងធានាបាន នូវស្បៀងអាហារបន្ថែម។
~ជាទីបញ្ចប់ ក្នុងពិធីនេះដែរ ក្រុមការងារ បានពាំនាំ អង្ករ ចំនួន១៥ការ៉ុងនិងម៉ាស់ចំនួួន១០០ម៉ាស់ របស់ ឯកឧត្តមប្រធាននិងលោកជំទាវ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាព ក្នុងមួយម្នាក់ៗ ទទួលបាន អង្ករ១ការ៉ុង(១០គីឡូក្រាម)និងម៉ាស់និងទុកជូនមេភូមិសម្រាប់ប្រើប្រាស់ក្នុងភូមិ។