មាតិកា
កិច្ចប្រជុំស្តីពីការចុះកិច្ចសន្យាមុខរបរកសិកម្ម រវាងក្រុមបណ្តុំផលិត មាន់/បន្លែ (អ្នកលក់) និងក្រុមអាជីវករក្នុងស្រុកគោលដៅនៃកម្មវិធី (ASPIRE) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ២១ មេសា ២០២០
92

ថ្ងៃចន្ទ១៣រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានបើកកិច្ចប្រជុំស្តីពីការចុះកិច្ចសន្យាមុខរបរកសិកម្ម រវាងក្រុមបណ្តុំផលិត មាន់/បន្លែ (អ្នកលក់) និងក្រុមអាជីវករក្នុងស្រុកគោលដៅនៃកម្មវិធី (ASPIRE) នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញ លោកអភិបាលរងស្រុកក្រគរ លោកអភិបាលរងស្រុកក្រវាញនិង វាលវែង ដែលទទួលបន្ទុកផ្នែកកសិកម្ម ព្រមទាំងលោក លោក លោកស្រីប្រធានការិយាល័យជំនាញ ការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ ទាំង០៥សរុបចំនួន ២០រូប/ស្រី០២រូប។ 
គោលបំណងនៃកិច្ចប្រជុំរួមមាន៖ 
១.ការយល់ដឹងពីសារសំខាន់នៃការចុះកិច្ចសន្យាមុខរបរកសិកម្មរវាងកសិករ/បណ្តុំផលិតកម្ម (អ្នកលក់) និងក្រុមអ្នកប្រមូលទិញ (វិស័យឯកជន), 
២.ផ្តល់លទ្ធភាពធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ ដោយបង្កើនទំនុកចិត្ត និងភាពជឿជាក់រវាងអ្នកផលិត (កសិករ) និងអ្នកទិញ(អាជីវករ), 
៣.ធានាបរិមាណ គុណភាព តម្លៃ តម្លាភាព គណនេយ្យភាព ប្រសិទ្ធិភាព និងលើកម្ពស់ ការទំនាក់ទំនងល្អ ព្រមទាំងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ (បណ្តុំ)។

ចំនួនអ្នកចូលទស្សនា
Flag Counter