មាតិកា
កិច្ចប្រជុំ ផ្សព្វផ្សាយពូជ​ស្រូវ ពូជ ផ្ការំដួល នៅក្នុងឃុំតាលោ និងឃុំផ្ទះរុង
ចេញ​ផ្សាយ ២១ មេសា ២០២០
226

ដើម្បីដោះស្រាយបញ្ហា និង ការបង្កើនផលិតស្បៀងអាហារ ជូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវី១៩ ជាសកល នៅថ្ងៃចន្ទ១៣រោច ខែចេត្រ ឆ្នាំជូត ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២០ ការិយាល័យក្សេត្រសាស្រ្តនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ  បានសហការណ៍ជាមួួយអាជ្ញាធរឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និងមានការចូលរួមពីលោកប្រធានស្ថានីយ៍កសិកម្មទួលសំរោងដើម្បីចូលរួមផ្សព្វផ្សាយពូជ​ស្រូវ ចំនួន០៣ភូមិ ស្មើនិង ៧៥គ្រួសារដែលកសិករមកពី:
-ភូមិកោះស្វាយ​ចំនួន ៣១គ្រួសារ
-ភូមិតាសាស់ចំនួន​ ២៦គ្រួសារ
-ភូមិស្ដុកខ្ទុំចំនួន ១៨គ្រួសារ
~ជាលទ្ធផលរហូតមកដល់ថ្ងៃទី២០ខែ មេសា ឆ្នាំ២០២០ នេះ ប្រជាកសិករនៅក្នុងឃុំតាលោ និងឃុំផ្ទះរុងបានទិញគ្រាប់ពូជផ្ការំដួលសម្រាប់អនុវត្តក្នុងវដូវវស្សានេះមានចំនួន៨០តោនហើយ។
~ជាផែនការអន្តារគមន៍មន្ទីរនឹងខិតខំស្វែងរកប្រភពពូជស្រូវ សុទ្ធនិងមានគុណភាពសម្រាប់ផ្គត់ផ្គង់ជូនកសិករបន្ថែមនៅពេលកសិករត្រូវការសម្រាប់ធ្វើស្រូវររដូវស្សា ឆ្នាំ២០២០ ។

ចំនួនអ្នកចូលទស្សនា
Flag Counter