ថ្ងៃអង្គារ៍១៤រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសាឆ្នាំ ២០២០ មន្រ្តីការិយាល័យ កសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកវាលវែង បានចុះពិនិត្យការដាំដុះដំណាំ របស់ប្រជាកសិករ នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បន្ទាប់ពីសង្កេតឃើញស្ថានភាពដំណាំបន្លែ និងដំណាំផ្សេងទៀត មន្រ្តីជំនាញកសិកម្ម បានពន្យល់ណែនាំបន្ថែមពីបច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងបំផុសដាំដំណាំប្រភេទដែលមានរយៈពេលខ្លី ឆាប់បានប្រមូលផល និងមានតំលៃទីផ្សារ ដើម្បីលើកកំពស់ជីវភាព និងរក្សាបាន នូវស្ថេរភាពចំណូល ប្រចាំថ្ងៃ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម