ថ្ងៃអង្គារ៍១៤រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និង លោក ភុំ វិមល បានចូលរួមកិច្ចប្រជុំគណៈកម្មការបង្រ្កាប បទល្មើសនេសាទ ក្រោមអធិបតីភាព ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត កងកំលាំងប្រដាប់អាវុធ អភិបាល នៃគណៈអភិបាលស្រុកក្រគរ ស្រុកកណ្តៀង និងស្រុកបាកាន។ ក្នុងកិច្ចប្រជុំនេះក្នុងគោលបំណង ដាក់ចេញនៅទឹសដៅ ក៍ដូចជាវិធានការបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទក្នុងដែន នេសាទខេត្តពោធិ៍សាត់ ជាពិសេសការកាប់រុករាន ឈូសឆាយ ដីព្រៃលិចទឹក ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម