មាតិកា
ពិធី ជួបសំណេះ សំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការតាមបណ្តាភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ២២ មេសា ២០២០
75

យោងតាមផែនការអន្តរាគមន៍របស់មន្ទីរ ក្នុងកំឡុងពេលការរីក រាលដាលនៃជំងឺកូវីដ១៩ ជាសកល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានសហការជាមួយ អជ្ញាធ័រស្រុក /ក្រុង ឃុំ/សង្កាត់ចុះជួបសំណេះ សំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ជាស្រ្តីមេម៉ាយ ចាស់ជរា និងជនពិការតាមបណ្តាភូមិ ក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់។ក្រុមការងារ បានធ្វើការណែនាំ និងផ្សព្វផ្សាយ និងវិធានការសំខាន់ៗនៃការរីករាលដាលជំងឺកូវីដ១៩និងចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងជីវភាព ក្នុងមួយម្នាក់ៗ ទទួលបាន អង្ករ១ការ៉ុង(១០គីឡូក្រាម) ចំនួន៨៦គ្រួសារ ស្មើ ៨៦០គ.ក្រ  មីចំនួន១៣កេស ថវិកា ៧៤០.០០០រៀល និង ម៉ាស់៨០០ទុកជូនមេភូមិសម្រាប់ប្រើប្រាស់តាមភូមិនីមួយ។ដើម្បីជួយសម្រួលទ្រទ្រង់ជីវភាព របស់ប្រជាពលរដ្ឋមន្ទីរ បានផ្តល់ពូជបន្លែ ងាយស្រួលដាំនិងមាន រយៈពេលខ្លី តាមបណ្តាស្រុកចំនួន០៤ស្រុក(ស្រុកក្រគរ កណ្តៀង ក្រុងពោធិ៍សាត់ និងស្រុកបាកាន) សរុប៣៥០គ.ក្រ និង ១៩០០ កញ្ចប់ក្នុងនោះ៖ត្រកួន៣៥០គ.ក្រ,ននោង៤០០ កញ្ចប់, ត្រឡាច៥០០កញ្ចប់,ស្ពៃ៤០០កញ្ចប់,ត្រសក់២០០កញ្ចប់ និងម្រះ៤០០កញ្ចប់។

ចំនួនអ្នកចូលទស្សនា
Flag Counter