~យោងតាមសេចក្តីរាយការណ៍ពី ការិយាល័យ កសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកបាកាន ថ្ងៃពុធ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្តីពីការចុះពិនិត្យការដាំដុះដំណាំ បន្លែផ្ទះសំណាញ់ របស់កសិករ នៅកសិដ្ឋានរបស់ កញា សោម សុខា ស្ថិតនៅភូមិ ព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ចំពោះស្ថាន ភាពដំណាំបន្លែ មានលក្ខណៈល្អ អនុវត្តតាមស្តង់ដាកសិកម្មល្អ។ កញ្ញា សោម សុខា ម្ចាស់កសិដ្ឋានបានលើកឡើងថា បន្លែដែលផលិតបានសមស្របតាមតម្រូវការទីផ្សារនិងការផ្គត់ផ្គង់ ជា ទិសដៅ នឹងខិតខំពង្រីកសកម្មភាពបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ និងធានាបាននូវការផ្គត់ផ្គង់បន្លែក្នុងស្រុក ខេត្តរបស់យើង និងកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម