មាតិកា
សកម្មភាព ពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំបន្លែ និងជម្រុញការងារដាំដុះដំណាំបន្លែ ព្រមទាំងផ្សព្វផ្សាយពីទីផ្សារ ដំណាំបន្លែ នៅភូមិដប់បាតសង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៣ មេសា ២០២០
223

ថ្ងៃពុធ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយអ្នកបច្ចេកទេសបន្លែសុវត្ថិភាព បានចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំបន្លែ និងជម្រុញការងារដាំដុះដំណាំបន្លែ ព្រមទាំងផ្សព្វផ្សាយពីទីផ្សារ ដំណាំបន្លែ ការប្រមូលផល របស់លោកស្រី ឯក ចន្ថា អាយុ ៤៧ឆ្នាំ នៅភូមិដប់បាតសង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។ តាមការចុះពិនិត្យ និងសាកសួរពីក្រុមការងារជាមួយលោកស្រី ឯក ចន្ថា ជាកសិករដាំបន្លែបានបញ្ជាក់ថាៈគាត់បានដាំដុះផ្ទៃដីដាំដុះត្រសក់សរុប២៥អាដោយ ក្នុង០១ថ្ងៃប្រមូលត្រសក់ជាមធ្យម ១៥០គ.ក្រ-២០០គ.ក្រ ហើយបានទៅឱ្យអតិថិជនភ្នំពេញ តំលៃ២០០០រៀល/០១ គ.ក្រ និង លក់នៅពោធិ៍សាត់តំលៃ១៥០០រៀល-១៨០០រៀល/០១គ.ក្រ។ ចំពោះការលក់បន្លែ គាត់បានធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន មាសបៃតងចំពោះបន្លែ ជាផ្លែ រៀងរាល់ព្រឹក ក្រៅពីនេះមានក្រុមហ៊ុន ចំនួន០៤បន្ថែមទៀត (សហគមន៍ខ្មែរ,ផ្សារភូមិធម្មជាតិ,ផ្សារបៃតងស្រស់ និង ក្រុមហ៊ុន ឌី អិម អិម វី) បានប្រមូលទិញ១ថ្ងៃ ខាន០១ថ្ងៃ ឬក៍២-៣ ថ្ងៃប្រមូលទិញម្តង។ ទោះបី ជាយ៉ាងនេះក្តី ក៍ផលិតផលបន្លែទាំងនេះត្រូវកសិករលក់អស់ជារៀងរាល់ថ្ងៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter