ថ្ងៃពុធ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ លោក ហ៑ន់ សុវណ្ណ ប្រធានការិ.ផ្សព្វផ្សាយកសិកម្ម និងក្រុមមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុក កណ្តៀងបានចុះទៅដាក់ផ្លាកបន្លែសុវត្ថិភាពនៅតំបន់គោលដៅនិងចុះតាមដានត្រួតពិនិត្យការដំាបន្លែនិងការថែទំាដំណំារបស់កសិករ គល់ ពត ភេទស្រី អាយុ៥៧ឆ្នំា ជាកសិករបង្ហាញគម្រោងជំរុញផលិតកម្មស្បៀង(BFP)នៅភូមិសន្លុង ឃុំ ស្វាយលួង ស្រុកកណ្តៀង ។តាមការសាកសួរពីការដាំដុះ លោកស្រីបានលើកថាៈបានដាំ ស្ពៃចង្កឹះនិងស្ពៃខៀវក្នុងផ្ទះសំណាញ់ទំហំ៣អា,ដំណំាកំពុងថែទំាមានដំណំាត្រសក់(ផ្ទៃដី៥អា)និងគ្រោង នឹងដំាបន្លែប៉េងប៉ោះ(ផ្ទៃដី៥អា),សណ្តែកកួរ(៥អា)និងត្រសក់(៥អា)បន្ថែមទៀត។ ជាមួយគ្នាដែរនេះក្រុមការងារមន្ទីរបានផ្តល់ប្រឹក្សាបច្ចេកទេសដល់កសិករនិងលើកទឹកចិត្តអោយកសិករធ្វើជីកំប៉ុស្តិ៍ទឹក និងថ្នំាពុលធម្មជាតិបន្តទៀតដើម្បីកាត់បន្ថយការចំណាយលើធាតុចូលនៃផលិតកម្មដំណំាបន្លែ និងអាចរកប្រាក់ចំណេញបានច្រើន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម