មាតិកា
វិធី ធ្វើថ្នាំពុលសត្វល្អិតចង្រៃបែបធម្មជាតិលើដំណាំបន្លែគ្រប់ប្រភេទ
ចេញ​ផ្សាយ ២៣ មេសា ២០២០
422

ថ្ងៃពុធ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ ក្រុមការងារការិយាល័យក្សេត្រសាស្រ្តបានធ្វើថ្នាំពុលសត្វល្អិតចង្រៃបែបធម្មជាតិលើដំណាំបន្លែគ្រប់ប្រភេទសម្រាប់ការងារផ្សព្វផ្សាយចំណេះដឹងដល់កសិករនិងសហគមន៍តាមមូលដ្ឋាន។តាមការសាកសួរ លោក មាស សេត ប្រធានការិយាល័យបានបញ្ជាក់ពីធាតុផ្សំ វិធីធ្វើ និងការប្រើប្រាស់សម្រាប់ចំណុះទឹក២០០លីត្រដូចខាងក្រោមៈ
១.គ្រឿងផ្សំសម្រាប់ធ្វើថ្នាំពុលសត្វល្អិតចង្រៃបែបធម្មជាតិៈក្តួច,គ្រាប់ស្លែង,ផ្លែស្លាក់០៦គ.ក្រសំបកកន្ទួត១០គ.ក្រ,ថ្នាំជក់០២គ.ក្រ,កន្ទ្រៀងខេត០៦គ.ក្រ,សំបកទៀប០៤គ.ក្រ,វល្លិ៍មាស ឬ ផ្កាស្បៃរឿង០៤ គ.ក្រ,សំបកស្តៅ១០ គ.ក្រ,បណ្តូលពេជ្រ០៦ គ.ក្រ,ម្ទេស០២គ.ក្រ,រំដេង០៣ គ.ក្រនិងទឹក២០០ លីត្រ។
២.វិធីធ្វើថ្នាំពុលសត្វល្អិតចង្រៃបែបធម្មជាតិៈ
-ចិញ្ច្រាំសំបកស្ដៅ សំបកទៀប សំបកកន្ទួត ទន្រ្ទាងខែត្រ វល្លិ៍មាស បណ្ដូលពេជ ក្ដួច ផ្លែស្លាក់  
-ដំមើមរំដេងអោយបែក បន្ទាប់មកយកវត្ថុធាតុផ្សំទាំងអស់ដាក់បញ្ចូលគ្នា រួចច្រកក្នុងស្បៃហើយយកខ្សែចង យកទៅត្រាំក្នុងពាង រួចយកដុំថ្មសង្កត់ដើម្បីកុំអោយវាអណ្ដែត និង ចាក់ទឹក២០០លីត្រចូលពាងរួចក្របគំរបអោយជិត។ បន្ទាប់ពីគ្របរួចត្រូវកូរល្បាយថ្នាំ ២-៣ដង ក្នុង០១ថ្ងៃ មុនបើកគំរបពាងកូរត្រូវបង្ហើបគំរបបន្តិចសិនមុននឹងកូរល្បាយថ្នាំត្រូវកូរជារង្វង់ដើម្បីអោយល្បាយសព្វល្អ។ជាចុងក្រោយ
-ត្រូវទុកល្បាយនៅក្នុងម្លប់ រយៈពេល២០ថ្ងៃ អាចយកល្បាយថ្នាំមកប្រើប្រាស់បាន

ចំនួនអ្នកចូលទស្សនា
Flag Counter