ថ្ងៃពុធ១កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយថ្នាក់ដឹកនាំការិយាល័យជំនាញសំខាន់ៗ បានចុះពិនិត្យ កសិដ្ឋានឌី អឹម អឹម វី របស់ លោកស្រីសោម សុខា នៅភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមាន ការដាំដំណាំបន្លែលើទឹក ដូចជា ស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ស្ពៃតឿ ខាត់ណាដើម។តាមការសាកសួរ កសិករបានបញ្ជាក់ថាៈប្រមូលផលលក់បានជាមធ្យម៥០គ.ក្រ/ថ្ងៃ ហើយតំលៃស្ពៃខ្មៅ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ៦០០០រៀល/គ.ក្រ ស្ពៃតឿ ៧០០០រៀល/គ.ក្រ និងខាត់ណាដើម ៩០០០រៀល/គ.ក្រ ដោយធ្វើការបោះដុំឱ្យក្រុមហ៊ុនឡេង ណាវ៉ាត្រា-ភ្នំពេញ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម