មាតិកា
កិច្ចប្រជុំដើម្បីប្រមូលយកធាតុចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាននឹងកំពុងអនុវត្តជាពិសេស
ចេញ​ផ្សាយ ២៥ មេសា ២០២០
117

ថ្ងៃសុក្រ៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២០ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំដើម្បីប្រមូលយកធាតុចូលសំខាន់ៗដែលអង្គភាពក្រោមឱវាទបាននឹងកំពុងអនុវត្តជាពិសេសអង្គភាពសំខាន់៣ គឺ អគ្គនាយកដ្ឋានកសិកម្ម (ផលិតកម្មស្រូវ និងដំណាំ) អគ្គនាយក ដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ (ចិញ្ចឹមសត្វ) និងរដ្ឋបាលជលផល (វារីវប្បកម្ម) រួចដាក់ចេញផែនការ សកម្មភាពអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលានៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ទីប្រឹក្សា ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមប្រតិភូទទួលបន្ទុកសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្តមប្រធានរដ្ឋបាលជលផល រដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកៅស៊ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទទាំង២៥ រាជធានី-ខេត្ត និងអង្គភាពគ្រប់គ្រងគម្រោងក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter