ថ្ងៃសុក្រ៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចុះពិនិត្យ ការដាំដុះដំណាំបន្លែ នៅភូមិគក សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានការដាំដំណាំដូចជា ត្រកួន ផ្ទី ដែលជាដំណាំរយៈពេលខ្លីឆាប់បានប្រមូលផល ហើយឆ្លើយតបទៅនឹងផ្គត់ផ្គង់ក្នុងគ្រួសារ និងសល់ពីតម្រូវការបានលក់ដូរ។ តាមការបញ្ជាក់របស់កសិករដាំបន្លែថា សម្រាប់គាត់ដាំត្រកួន ផ្ទី ម្តងៗលើដី ៥០ម៉ែត្រការ៉េ រយៈពេល ២០ ទៅ ២៥ថ្ងៃ រកចំណូល បានប្រហែល២០ម៉ឺនរៀល។ជារួមដាំដំណាំបន្លែ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ មាន៤ភូមិ សរុប ១៧៦ គ្រួសារ ដាំលើដីតាមគ្រួសារពី ១អា ដល់១០អាក្នុងមួយគ្រួសារក្នុងនោះ៖ ភូមិអូស្តៅ ៦០គ្រួសារ ,ភូមិដង្គារ ២៤គ្រួសារ,ភូមិត្នោតទ្រេត ៣៩គ្រួសារ និង ភូមិគក ៥៣ គ្រួសារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម