ថ្ងៃសៅរ៍៤កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសាឆ្នាំ ២០២០ ក្រុមការងារចំរុះគណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុកក្រគរ ដឹកនាំដោយ លោក ខាត់ ពុយ អភិបាលរងស្រុក និងជាអនុប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដោយមានការចូលរួមសង្កាត់ រដ្ឋបាលជលផលកំពង់លួង បរិស្ថានកងរាជអាវុធ ហត្ថបេ០៥ អាជ្ញាធរភូមិ និង ប្រជានេសាទ បាន ចុះផ្សព្វផ្សាយដល់ប្រជានេសាទអោយបញ្ឈប់និង រុះរើឧបករណ៍នេសាទ បរ ស្បៃមុងគ្រប់ប្រភេទ និង លបប្រើស ១០០ដោយខ្លួនឯងនៅចំណុច អន្លង់រាំង និង អូរអាកល់ ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម