មាតិកា
ចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំ បន្លែ និងជម្រុញការងារដាំដុះដំណាំ បន្លែ ព្រមទាំងផ្សព្វផ្សាយពីទីផ្សារ ដំណាំបន្លែ ការប្រមូលផល របស់កសិករ នៅភូមិដប់បាតសង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២៦ មេសា ២០២០
215

ថ្ងៃសៅរ៍៤កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ 
រួមជាមួយអ្នកបច្ចេកទេសបន្លែសុវត្ថិភាព បានចុះពិនិត្យតាមដានសកម្មភាពផលិតកម្មដំណាំ បន្លែ និងជម្រុញការងារដាំដុះដំណាំ បន្លែ ព្រមទាំងផ្សព្វផ្សាយពីទីផ្សារ ដំណាំបន្លែ ការប្រមូលផល របស់កសិករ នៅភូមិដប់បាតសង្កាត់ លលកស ក្រុងពោធិសាត់ ខេត្តពោធិ៍សាត់។ក្រុមការងារបានជំរុញឱ្យកសិករខិតខំដាំដំណាំ ប្រភេទដែលមានអាយុកាលតិច ឆាប់បានប្រមូល ក្នុងករណីមាន ប្រភពទឹកគ្រប់គ្រាន់ ពីព្រោះតំលៃទីផ្សារ ល្អ ជាពិសេសអាចកាត់បន្ថយការនាំចូលបន្លែពីក្រៅខេត្ត និងប្រទេសជិតខាង។ក្នុងករណីមាន បញ្ហា ឬតម្រូវការទាក់ទងបច្ចេកទេសកសិកម្ម មន្ទីរនឹងជួយគ្រប់ពេល។

ចំនួនអ្នកចូលទស្សនា
Flag Counter