ថ្ងៃអាទិត្យ ៥កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២០ ភ្នាក់ងារផ្សព្វផ្សាយឃុំរំលេចបាន ចុះត្រួតពិនិត្យដំណាំបន្លែនៅសហគមន៍កំពង់ក្ដីសេរីមានជ័យ ក្នុងភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។នៅពេលចុះក្រុមបានពន្យល់ណែនាំ ពីការថែទាំ និងធ្វើយ៉ាងណាអនុវត្តតាមបច្ចេកទេសកសិកម្ម ឱ្យបានត្រឹមត្រូវ និងខិតខំពង្រីកបន្ថែមដំណាំយកស្លឹកបន្ថែម ដូចជា ត្រកួន ផ្ទី ស្លឹកបាស ស្ពៃ ខាត់ណា...ជាដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម