មាតិកា
កិច្ចប្រជុំផ្សព្វផ្សាយទាក់ទងនិងការ បង្រ្កាបបទល្មើសនេសាទ និង ការងារវារីវប្បកម្ម
ចេញ​ផ្សាយ ២៨ មេសា ២០២០
253

ថ្ងៃអង្គារ៍៧កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីររួមជាមួយលោក ខាត់ ពុយ អភិបាលរងនៃគណៈអភិបាលស្រុកក្រគរ និងលោក ភុំ វិមលនាយខណ្ឌជលផល ពោធិ៍សាត់ បានចូលរួមជាគណៈធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយទាក់ទងនិងការ បង្រ្កាបបទល្មើសនេសាទ និង ការងារវារីវប្បកម្មដោយមានការចូលរួមពី នាយផ្នែក/នាយសង្កាត់រដ្ឋបាលជលផល ជំទប់ទី១ ឃុំ កំពង់លួង និងវារីវប្បករ ដោយផ្តោតសំខាន់ចំណុច២សំខាន់៖
១~ផ្សព្វផ្សាយបញ្ឈប់ការប្រើប្រាស់ឧបករណ៍ស្បៃមុង ។
២~ផ្សព្វផ្សាយ សេចក្ដីជូនដំណឹងរបស់រាជរដ្ឋាភិបាលស្ដីពី ហិរញ្ញបទាន ប្រាក់កម្ចីរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់អាជីវករចិញ្ចឹមត្រី
៣.ចុះពិនិត្យជាក់ស្ដែង ការចិញ្ចឹមត្រី ឆ្ដោ ប្រា ទីឡាព្យា ត្រីស្រកាចំរុះនៅសហគមន៍ចិញ្ចឹមត្រីឃុំកំពង់លួង ចំនួនប្រមាណ ៥០០ តោន។

ចំនួនអ្នកចូលទស្សនា
Flag Counter