មាតិកា
ពិធីចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងនៅភូមិអូរថ្កូវ(ឈើទាលរូង)សង្កាត់រលាប ក្រុងពោធិសាត់
ចេញ​ផ្សាយ ២៩ មេសា ២០២០
107

ថ្ងៃពុធ៨កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានចូលរួមក្នុងពិធីចែកស្បៀងជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងនៅភូមិអូរថ្កូវ(ឈើទាលរូង)សង្កាត់រលាប ក្រុងពោធិសាត់  ក្រោមអធិបតីភាពលោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលពោធិសាត់តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតអភិបាលខេត្តពោធិ៍សាត់ ដោយមានអញ្ជើញចូលរួមពីលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលក្រុង ក្រុមប្រឹក្សាក្រុង /សង្កាត់ ក្រុមការងារ ប៉េអឹមក្រុង កំលាំងប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋប្រមាណ១៥០នាក់។លោកជំទាវ បានពាំនាំការសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាល នឹងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមបណ្ឌិតអភិបាលខេត្តនិងលោកជំទាវតែងតែចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជួបការលំបាកខ្វះខាតស្បៀង និងដោះស្រាយរាល់បញ្ហារបស់បងប្អូនយើងទូទាំងខេត្ត។ លោកជំទាវបានសង្កត់ធ្ងន់ ជុំវិញបញ្ហាជំងឺ  កូវីដ-១៩ សូមបងប្អូនត្រូវអានាម័យជាប្រចាំ   ហូបស្អាត ទឹកស្អាតនិងសូមឱ្យគ្រប់គ្រួសារមានសួនបន្លែជាលក្ខណៈគ្រួសារ និងមានពាងទឹកគ្រប់ក្រុមគ្រួសារងដែរ។ លោកជំទាវបានពាំនាំអំណោយរបស់ឯកឧត្តមបណ្ឌិតនិងលោកជំទាវ ចែកជូនប្រជាពលរដ្ឋ១០០គ្រួសារក្នុងមួយគ្រួសារៗទទួលបានៈអង្ករ១០គីឡូក្រាម មី៦កញ្ចប់ទឹកត្រី១ដប ទឹកស៊ីអីវ ១ដប ត្រី ខ ២កំប៉ុង ទឹកក្រូច ៦កំប៉ុង ថ្នាំប៉ារ៉ា២០គ្រាប់ ក្រម៉ា១ និងម៉ាស់។

ចំនួនអ្នកចូលទស្សនា
Flag Counter