មាតិកា
សកម្មភាពចុះ ជំរុញនិងពង្រឹងការងារចិញ្ចឹមសត្វ តាមបណ្តាមូលដ្ឋាននៅស្រុកបាកាន
ចេញ​ផ្សាយ ២៩ មេសា ២០២០
190

ថ្ងៃពុធ៨កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ និង មន្រ្តីទទួលផ្នែកបសុព្យាបាល ស្រុកបាកាន ចុះជំរុញនិងពង្រឹងការងារចិញ្ចឹមសត្វ តាមបណ្តាមូលដ្ឋានចំនួន០៣ទីតាំង៖
១-ចុះពិនិត្យការចិញ្ចឹមមាន់ស្រែ របស់ លោក ជ័យ យូរន ជាភ្នាក់ងារសុខភាពសត្វភូមិចិញ្ចឹមជាលក្ខណ:គ្រួសារ នៅភូមិ ព្រះអំពិល  ឃុំបឹងបត់កណ្តោល ស្រុកបាកាន ដែលមាន់កំពុងចិញ្ចឹមសរុបប្រមាណ២០០ក្បាលប៉ុន្តែមិនសូវមានទីផ្សារ។ក្រុមការងារបានផ្តល់ថ្នាំសម្លាប់មេរោគ និងណែនាំបច្ចេកទេសចិញ្ចឹមបន្ថែម ២-ចុះពិនិត្យទីកន្លែង និងផ្តល់យោបល់កសិករ ចង់បង្កើតកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូច 0១កន្លែង នៅភូមិ ដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន ។  លទ្ធផល : ក្រុមការងារ បានឱ្យប្តូរទីតាំង ពីព្រោះវានឹងអាចមានបញ្ហាជាមួយអ្នកភូមិ
៣- ចុះពិនិត្យការចិញ្ចឹមគោបំប៉នយកសាច់ជាលក្ខណ:គ្រួសារ០១ កន្លែង កសិករឈ្មោះ ព្រំ ច័ន្ទភក្តី នៅភូមិ អូរតាបោង ស្រុកបាកាន ដែលមានគោកំពុងចិញ្ចឹម ចំនួន ៣៥ ក្បាល ដោយផ្តល់ចំណីពីរោងចក្រ និងផ្សំជាមួយចំបង ។ក្នុងពេលនោះក្រុមការងារបានផ្តល់យោបល់ឱ្យគាត់មានដាំស្មៅទើបប្រសើរ តែលើកថាខ្វះប្រភពទឹកស្រោចស្រព។

ចំនួនអ្នកចូលទស្សនា
Flag Counter