ថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោកស្រី សន សុវណ្ណនី តំណាងសាខាសមាគមនារី បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ ឆ្នាំទី១ អាណត្តិទី៣របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្តពោធិ៍សាត់ក្រោមអធិបតីភាពលោកជំទាវ ឈឹម ស៊ីណា ប្រធាន គ ក ស កខេត្ត និងជាសមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានអ្នកចូលរួមសរុប១៨នាក់ ។ ក្នុងកិច្ចប្រជុំនេះ បានធ្វើកាផ្សព្វផ្សាយស្តីពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់សមាជិក សមាជិកា
គកសក សម្រាប់យកទៅផ្សព្វផ្សាយបន្តនៅសហគមន៍។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម