មាតិកា
កិច្ចប្រជុំពិភាក្សាការអាស្រ័យផលក្នុងតំបន់៣ មុនពេលបោះបង្គោលនិងការលួចទន្រ្ទានកាប់រានឆ្ការព្រៃលិចទឹកធ្វើស្រែថ្មី
ចេញ​ផ្សាយ ៣០ មេសា ២០២០
230

ថ្ងៃពុធ៨កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមេសាឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ
រួម ជាមួយលោក ខាត់ ពុយ អភិបាល រងស្រុកក្រគរ លោក 
ភុំ វិមលនាយខណ្ឌជលផល   នាយផ្នែក នាយសង្កាត់កំពង់លួង មេឃុំកពង់ពោធិ៍ លោក មេភូមិទាំង៥ និងប្រជាពលរដ្ឋ ១០៨ គ្រួសារ បានបើកកិច្ចប្រជុំពិភាក្សាការអាស្រ័យផលក្នុងតំបន់៣ មុនពេលបោះបង្គោលនិងការលួចទន្រ្ទានកាប់រានឆ្ការព្រៃលិចទឹកធ្វើស្រែថ្មី ដោយយក លេសថាបានអាស្រ័យផលតាំងពីមុនមក ។  ក្រោយកិច្ចប្រជុំក្រុមការងារបានចុះពិនិត្យជាក់ស្តែងដោយថ្មើជើងពីម៉ោង ៩ព្រឹក ដល់ម៉ោង១៦រសៀលល្ងាចពីចំនុចឬស្សី១០០គុម្ពព្រំប្រទល់ឃុំកញ្ជរ និងកំពង់ពោធិ៍ រហូតដល់ព្រំប្រទល់ខាងកើតកំពង់ ពោធិ៍និងឃុំអូរសណ្តាន់ ស្រុកក្រគរ ។ ចំពោះការរុករានទន្រ្ទានថ្មីក្រុមកាងារ នឹងអនុវត្តតាមនិតិវិធីច្បាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter