មាតិកា
កិច្ចប្រជុំប្រចាំខែ មេសា និងលើកទឹសដៅ អនុវត្តបន្តរបស់កម្មវិធីថ្នាក់ស្រុក
ចេញ​ផ្សាយ ០១ ឧសភា ២០២០
77

ថ្ងៃព្រហស្បត្តិ៍ ៩កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែ មេសា ឆ្នាំ ២០២០ការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន ស្រុកកណ្តៀង បានរៀបចំកិច្ចប្រជុំប្រចាំខែ មេសា និងលើកទឹសដៅ អនុវត្តបន្ត ក្រោមកិច្ចដឹកនាំ កិច្ចប្រជុំដោយលោក អភិបាលរងនៃគណៈអភិបាលស្រុក នាយករដ្ឋបាល ដោយមានការចូលរួមពី លោក  មុំ សុខ ប្រធានក្រុមការងារអនុកម្មវិធីASPIREស្រុក មន្រ្តី និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុប ០៩នាក់/ស្រី ០៣នាក់។កិច្ចប្រជុំនេះបានផ្តោតសំខាន់ត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយជាពិសេសបានឯកភាព លើផែនការសកម្មភាពអនុវត្តការងាររៀបចំការងារបណ្តុំអាជីវកម្មសរុប០៤៖បន្លែ ០១បណ្តុំ ការចិញ្ចឹមគោ ០១ ចិញ្ចឹមមាន់ ០១ បណ្តុំចិញ្ចឹមត្រីនិងកង្កែប០១បណ្តុំ។

ចំនួនអ្នកចូលទស្សនា
Flag Counter