នៅថ្ងៃ សុក្រ១០ កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រុមការងារ បច្ចេកទេសដំណាំបន្លៃ អនុប្រធានការិយាល័យសហគមន៍ បានចូលរួមក្នុងកិច្ចប្រជុំពង្រឹងការគ្រប់គ្រង សហគ្រាសធនតូច និងមធ្យម ក្នុងវិស័យកែឆ្នៃកសិកម្ម វិស័យកសិ~ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តពោធិសាត់ នៅ វេទិការដោះស្រាយ សេចក្តីជូនប្រជាពលរដ្ឋ ក្រោមអធិបតី ភាព ឯកឧត្តម កៅ ថាច អគ្គនាយកធនាគាអភិវឌ្ឃន៍ជនបទកម្ពុជានិងឯកឧត្តម អុឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្ត និងការចូលរួម ពី លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត វិស័យឯកជនមួយចំនួនក្នុងខេត្ត សមាជិកសហគមន៍ដាំបន្លែសុវត្ថិភាពតាមស្តង់ដារកសិកម្ម ទាំង០២ ស្រុកកណ្តៀង ~ស្រុកបាកាន និងសហគមន៍ផលិតពូជស្រូវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម