មាតិកា
សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន ២០គ្រួសារមកពីភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០១ ឧសភា ២០២០
92

ថ្ងៃសុក្រ១០ កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែ ឧសភាឆ្នាំ ២០២០ លោកឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារ និង​បណ្តាញសមាគមនារីដើម្បីសន្តិភាព លោក តេង ឈុនអេង សមាជិកក្រុមប្រឹក្សាក្រុង  ក្រុមប្រឹក្សាសង្កាត់រលាប​ លោកស្រីមេភូមិស្ទឹងតូច  បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ចំនួន ២០គ្រួសារមកពីភូមិស្ទឹងតូច  លោកបានសង្កត់ធ្ងន់ពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ តាមរយ:ក្រសួង សុខាភិបាលបានបញ្ជាក់ថាក្នុង កំឡុងពេលប៉ុន្មានថ្ងៃកន្លងមកនេះពុំមានការឆ្លងជំងឺនោះទេ ប៉ុន្តែយើងក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវចេះការពារជានិច្ច លាងសំអាតដៃនិងសាប៊ូ ឬអាកុលជាប្រចាំ​ អានាម័យជុំវិញផ្ទះ ផឹកស្អាត ហូបស្អាត ចេញក្រៅផ្ទះត្រូវពាក់ម៉ាស់ ឬក្រម៉ាក៏បានដែរ។ក្នុងពិធី នេះដែរលោកបានក្រើនរំលឹកដល់បងប្អូនត្រូវមានសួនបន្លែជា លក្ខណៈគ្រួសារ ដាំដុះបន្លែ ដើម្បីកាត់បន្ថយការចំណាយក្នុងកំឡុងពេលមានជំងឺកូវីដ-១៩ ដោយបងប្អូនពុំមានប្រាកចំណូល។លោកបានយកគ្រាប់ពូជបន្លែដែរបានសន្យាកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មកបែងចែកគ្រាប់ពូជបន្លែ៤មុខ ក្នុងមួយគ្រួសារៗទទួលបានៈ
-គ្រាប់ពូជត្រកួន ២ខាំកន្លះ
-គ្រាប់ពូជសណ្តែកកួរ១កញ្ចប់
-គ្រាប់ពូជស្ពៃខៀវ ១កញ្ចប់
-គ្រាប់ពូជ ល្ពៅ ១កញ្ចប់
ព្រមទាំងថវិការបស់បណ្តាញសមាគមនារីដើម្បីសន្តិភាព ផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន ១០.០០០រៀលសរុបថវិកា ២០០.០០០រៀលនិងម៉ាស់មួយប្រអប់ផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter