មាតិកា
ពិធី ចុះសំណេះ សំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិពោធិ៍អណ្តោត ចំនួន ៣០គ្រួសារ សង្កាត់រលាប ក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ០៣ ឧសភា ២០២០
110

ថ្ងៃសៅរ៍ ១១កើតខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទបានចូលរួមជាមួយ លោក សំរិទិ្ធ អេង ប្រធានក្រុមប្រឹក្សាក្រុង និងលោក ចាប នាង អភិបាលក្រុង ក្រុមប្រឹក្សាក្រុង/សង្កាត់ ក្រុម ក្រុមយុវជនស្រឡាញ់សន្តិភាព និងអាជ្ញាធរភូមិ បានចុះសំណេះ សំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិពោធិ៍អណ្តោត ចំនួន ៣០គ្រួសារ ក្នុងពិធីនេះដែរលោក សំរិទ្ធិ អេង  បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកជំទាវ លោកតែងតែយកចិត្តទុកដាក់ជាមួយបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ការដោះស្រាយស្បៀង គ្រឿងបរិភោគ ថវិកា និងដោះស្រាយរាល់បញ្ហាទុក្ខលំបាកផ្សេងៗ។លោកបានបញ្ជាក់បន្ថែមជំុវិញការងារៈ
-ការគោរពច្បាប់ចរាចរថ្មី
-បញ្ហាជំងឺ កូវីដ-១៩
-ការរស់នៅមានអានាម័យ
បន្ទាប់មកលោកបាននាំអង្ករ ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ចំនួន៣០ការ៉ុង (មួយការ៉ុង=១០ គីឡូក្រាម)​ក្នុងមួយគ្រួសារៗទទួលបានអង្ករ ១ការ៉ុង។ ក្នុងនោះដែរលោក ចាប នាង អភិបាលក្រុង បានទទួលសំណូមពរបងប្អូនប្រជាពលរដ្ឋចាក់ដី ស បំពេញផ្លូវលំ ដែរពួកគាត់អស់លទ្ធភាព និងបានជូនថវិកាចំនួន៤៥.០០០រៀល ជូនដល់ស្រី្តជាជំងឺផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter