ថ្ងៃអាទិត្យ១២កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី០៣ ខែ ឧសភា ឆ្នាំ ២០២០ មន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុុកកណ្តៀងបានចុះពង្រឹងក្រុមកសិករផលិតបន្លែសុវត្ថិភាពនិងចុះតាមដានស្ថានភាពដំណំាបន្លែនិងផ្តល់ប្រឹក្សា បច្ចេកទេសដល់កសិករនៅភូមិសន្លុងនិងភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ក្រោយពិនិត្យ និងការសាកសួរកសិករ ពីស្ថានភាពនៃការដាំបន្លែ កសិករ បានលើកថា បន្លែពេលនេះ មានទីផ្សារគួរសម គាត់ខិតខំពង្រីកការងារដាំបន្ថែម តាមលក្ខណៈស្តង់ដារកសិកម្ម ល្អ ឱ្យរក្សាបាននូវផលិតផលបន្លែមានគុណភាព និងសុវត្ថិភាពលក់ជូនអតិថិជន ក្នុងខេត្តនិងក្រៅខេត្ត ដែលបានបញ្ជាទិញ ~ទិញយកទៅប្រើប្រាស់ ។
ក្រុមការងារបានពន្យល់រាល់ការផលិតបន្លែនេះ ធ្វើយ៉ាងណាផ្គត់ផ្គង់ទីផ្សារ ប្រកួតប្រជែង និងកាត់បន្ថយការនាំចូលបន្លែពីក្រៅខេត្ត និងប្រទេសជិតខាង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម