ថ្ងៃអាទិត្យ១២រោច ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី០៣ខែ ឧសភា ឆ្នាំ ២០២០ មេត្តាជ្រាបដូចខាងក្រោមៈ៖
១.ខ្ញុំបាទរួមជាមួយនិងក្រុមការងារបច្ចេកទេសកសិកម្ម បានអម ដំណើរ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និងលោក ជំទាវ ហ៊ុន ចាន់ធី រួមជាមួយឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត អភិបាលរង ខេត្ត លោក លោកស្រី តំណាងមន្ទីរពាក់ពន្ធ អជ្ញាធ័រ ស្រុក~ឃុំ~ភូមិ និងកសិករដាំបន្លែ បានចុះពិនិត្យស្ថានភាពបន្លែ សុវត្ថិភាពដូចជាៈ ស្ពៃ ត្រសក់ ពោត នៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ក្នុងពេលនោះដែរ ឯកឧត្តម អភិបាល បានផ្តល់ស្ពានបាឡេ ០១កន្លែង ជូនប្រជាពលរដ្ឋសម្រាប់បង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ចូនផលិតផលកសិកម្មមកលក់ទីផ្សារ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម