ថ្ងៃចន្ទ១៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ចុះមើលការចិញ្ចឹមទាយកស៊ុតចំនួន០៣កន្លែង/១កន្លែងមានទាចំនួន ១៩០0 -៤៥០០ ក្បាល បន្ថែមការចិញ្ចឹមគោមេពូជយកកូននិងចិញ្ចឹមត្រីប្រាក្នុងស្រះជាលក្ខណ:គ្រួសារ នៅក្នុងភូមិព្រៃឪម៉ាល់ សង្កាត់ រលាប ក្រុង ។ ក្នុងពេលនោះក្រុមការងារបានផ្តល់ថ្នាំ សម្លាប់មេ(TH4)និងណែនាំបច្ចេកទេសន្ថែម ។កសិករបានសំណូមពរទប់ស្កាត់ការលួចចូល ពងទាល្មើសច្បាប់ពីប្រទេសវៀតណាម ដែលធ្វើឱ្យសព្វថ្ងៃពងទាមានការចុះតម្លៃជាងថ្ងៃមុនបន្តិចគឺពី៤២០៛/គ្រាប់ មកនូវ៣៨០៛/ គ្រាប់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម