ថ្ងៃចន្ទ១៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសបន្លែ បានចូលរួមកិច្ចសំភាសន៍ជាមួយក្រុមការងារវិទ្យុជាតិកម្ពុជា ទទក នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ដោយផ្តោតលើ ការងារយុទ្ធសាស្រ្តក្នុងសភាពការទប់ទល់នៃការរីករាលដាលជំងឺកូវីដ១៩ ទាក់ទងនឹងបញ្ហា កសិកម្ម និងដំណោះស្រាយ ជូនប្រជាកសិករ ជាបន្ទាន់ក្នុងការដាំដុះដំណាំ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី ជាលក្ខណគ្រួសារ នៅក្នុងខេត្តពោធិ៍សាត់។ក្រុមការងារ បានលើកជាយុទ្ធសាស្រ្តនិងដំណោះស្រាយដូចជាៈ១.មន្ទីរមាន យុទ្ធសាស្រ្តការពង្រឹងសមត្ថភាពកសិករក្នុងការផលិតដំណាំកសិកម្ម ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ឆ្លើយតបតម្រូវការទីផ្សា និងប្រជាពលរដ្ឋ២.ណែនាំបច្ចេកទេសនិងការបង្កើគុណភាពដោយអនុវត្តកសិកម្មល្អ(GAP)និងការចិញ្ចឹមសត្វអនុវត្តអនាម័យល្អដើម្បីសុវត្ថិភាពចំណីល្អ ៣.ជំរុញផលិតផលផ្សារភ្ជាប់ទីផ្សា ដោយលើកកំពស់វិស័យឯកជន និងអ្នកប្រមូលទិញជាមួយក្រុមផលិត/បណ្តុះអាជីវកម្មតាមយន្តការផលិតតាមកិច្ចសន្យា៤.បង្កើនការផលិតកសិកម្មតាមតម្រូវការទីផ្សានិងពង្រីកឱកាសកសិករ/ពលក/កម្មករចូលរួមតាមលទ្ធភាពនិងពង្រឹងសមត្ថភាពផលិតដោយខ្លួនឯងបាន៥.ពង្រឹងខ្សែច្រវ៉ាក់តំលៃ តាមរយៈតួអង្គសំខាន់ៈក្រុមផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូលកសិកម្ម និងភ្នាក់ងារហិរញ្ញវត្ថុ ៦.សកម្មភាពបន្ទាន់ឆ្លើយតបនិងពលករ/កម្មករ វិលមកស្រុកកំណើតក្នុងស្ថានភាពទប់ទល់កូវីត១៩ មន្ទីរ/កសិករបានរួមចំណែកដោះស្រាយការដាំដំណាំចំរុះរយៈពេលខ្លី (ផ្ទី ត្រកួន ស្ពៃជាប្រភេទ...)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម