ថ្ងៃចន្ទ១៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២០ លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលរួម កិច្ចប្រជុំគណៈបញ្ជាការឯកភាព ក្រោមអធិបតីភាពលោក ខូយ រីដា អភិបាលរងខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោកស្នងការខេត្ត លោក អភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ នៅវេទិកា សាធារណៈប្រជាពលរដ្ឋ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម