ថ្ងៃអង្គារ១៤កើតខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ ២០២០ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់ចុះពិនិត្យមើលការចិញ្ចឹមមាន់យកសាច់០១កន្លែង របស់លោកកាំ សុវណ្ណ ដែលមានកូនមាន់កំពុងចិញ្ចឹមមានចំនួន៩០០០ ក្បាល នៅក្នុងភូមិ រលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ និងបានផ្តល់ថ្នាំសម្លាប់មេរោគ(TH4)ផងដែរ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម