ថ្ងៃពុធ១៥កើតខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២០ លោក ឃួន កាន់ មន្ត្រីទីផ្សារ លោក ចេង សំណាង ទីប្រឹក្សា ASPIREនិងមន្ត្រីកម្មវិធីស្រុកបានចុះធ្វើកិច្ចសន្យាអ្នកលក់និងអ្នកទិញមាន់ នៅភូមិកុំប៉ង ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចសន្យានេះមានសារៈសំខាន់ សម្រាប់ជំរុញដល់អ្នកផលិត(បណ្តុំអាជីវកម្ម ចិញ្ចឹមមាន់ )មានលំនឹងក្នុងមុខរបរ និងខិិតខំពង្រីកមុខរបរដោយប្រើប្រាស់បច្ចេកទេសផលិត ស្របតាមតម្រូវការទីផ្សារអ្នកទិញ(ឈ្មួញ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម