មាតិកា
ការរៀបចំ បណ្តុំអាជីវកម្មស្រូវ នៃកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិ សែនពេន ឃុំត្នោតជុំ ស្រុកក្រគរ
ចេញ​ផ្សាយ ០៦ ឧសភា ២០២០
100

ថ្ងៃពុធ១៥កើតខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមការងារកម្មវិធីថ្នាក់ស្រុក~
ស្រុកក្រគរបាន បើកកិច្ចប្រជុំផ្សព្វផ្សាយនិងជ្រើសរើសសមាជិក បណ្តុំអាជីវកម្មស្រូវ នៃកម្មវិធីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅភូមិ សែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ដោយមានការធ្វើបទបង្ហាញផ្សព្វផ្សាយដោយលោកស្រី ម៉ែ ចន្រ្ទា មន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ដោយមានការចូលរួមកសិករសរុបចំនួន២៥រូប/ស្រី២០ រូប។លទ្ធផលនៃកិច្ចប្រជុំផ្សព្វផ្សាយរួមមាន៖បង្កើតក្រុមបណ្តុំផលិតកម្មមួយបណ្តុំនិង ជាផែនការអនុវត្តបន្ត បន្ទាប់គឺ១-ជ្រើសរើសសមាជិកចំនួន ៤០នាក់ ២-រៀបចំបង្កើតរចនាសម័ន្ធបណ្តុំអាជីវកម្ម និងចងក្រងបទបញ្ជាផ្ទៃក្នុងក្រុមបណ្តុំអាជីវកម្មបន្តទៀត ។

ចំនួនអ្នកចូលទស្សនា
Flag Counter