មាតិកា
ប្រជុំជាមួយភ្នាក់ងារសុខភាពសត្វភូមិ
ចេញ​ផ្សាយ ០៦ ឧសភា ២០២០
97

ថ្ងៃពុធ១៥កើតខែ ពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែ ឧសភា ឆ្នាំ ២០២០ លោក ផាត់ សារុន បានដឹកនាំក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីទទួលបន្ទុកផ្នែកស្រុកតាលោសែនជ័យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ចូលរួមប្រជុំជាមួយភ្នាក់ងារសុខភាពសត្វភូមិដែលមាន សមាសភាពចូលរួមសរុបចំនួន ២០នាក់ ក្នុងនោះ មន្រ្តីផ.ប  ០៧នាក់ និង ភ្នាក់ងារសុខភាភាពសត្វភូមិចំនួន ១៣ នាក់ នៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ក្នុងគោលបំណង ក្តាប់ពីស្ថានភាពជំងឺឆ្លងសត្វ  ពង្រឹងសកម្មភាព និងបង្កើនការទំនាក់ទំនងភ្នាក់ងារបន្ថែមក្នុងការគាំទ្រនិងផ្តល់សេវាសាធារណៈផលិតកម្មសត្វ និងសុខភាពសត្វ។
~លទ្ធផលនៃកិច្ចប្រជុំ:ដោះបញ្ហាមួយចំនួនដូចជា៖ ជំងឺសត្វនិងការព្យាបាលពេលយុទ្ធនាការចាក់វ៉ាក់សាំសត្វកសិករមិនសូវចូលរួម ។
~ផែនការអនុវត្តបន្ត៖
   - ពង្រឹងផ្នែកបច្ចេកទេសនិងអនាម័យលើសម្ភារ:ក្នុងការចាក់វ៉ាក់ សាំង និងព្យាបាលសត្វ  ។
  - ពង្រឹងការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅពេលកម្មវិធីយុទ្ធនាការចាក់វ៉ាក់សាំងសត្វ  ។
   - ត្រូវរាយការណ៍ឱ្យបានលឿន ពេលមានសត្វឈឺ ប្ញុផ្ទុះជំងឺសត្វ ដល់ផ្នែក/ស្រុក/ការិយាល័យខេត្ត  ។
   - ការសម្រង់ស្ថិតិសត្វ សម្រាប់ឆមាសទី ១/ឆ្នាំ  ២០២០
   -  ចូលរួមផ្សព្វផ្សាយការបង្កាត់ពូជគោសប្បនិម្មិត ដើម្បីកែលម្អពូជគោនិង ផ្តល់កម្រៃដល់អ្នកផ្តល់ដំណឹង មេគោរកឈ្មោលនិង   បានបង្កាត់ចំនួន១០០០០៛-២០០០០៛/ ក្បាល។
    - ពង្រីកការចិញ្ចឹមសត្វខ្លួនឯង ពិសេសចិញ្ចឹមមាន់ស្រែ  និងគោបំប៉នសាច់  មេគោពូជនិង មានដាំស្មៅចំណីសត្វ  ។
 ~ក្នុងពេលនេះការិយាល័យបានផ្តល់ជូនថ្នាំសម្រាប់ព្យាបាលសត្វមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិទាំង១៣ រូប  ។

ចំនួនអ្នកចូលទស្សនា
Flag Counter