មាតិកា
កិច្ចប្រជុំវិសមញ្ញ លើនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាសធាតុ (ASPIRE)
ចេញ​ផ្សាយ ០៨ ឧសភា ២០២០
110

ថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំវិសមញ្ញ លើនៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាសធាតុ (ASPIRE) ក្រោមអធិបតីភាព លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ទីប្រឹក្សាកម្មវិធីថ្នាក់ខេត្ត អ្នកសម្របសម្រួលកម្មវិធី Aspire ថ្នាក់ខេត្ត តំណាងខណ្ឌរដ្ឋបាលព្រៃឈើ ជលផល មន្រ្តីទីផ្សារ ប្រធាន~អនុប្រធានការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិក្រុង/ស្រុក សរុបចំនួន ៤៧រូប ស្រី០៧រូប។
ខ្លឹមសារនៃកិច្ចប្រជុំនាថ្ងៃនេះរួមមាន: 
១.ការងារទីផ្សារ និងការប្រមូលទិន្នន័យ
២.ការងាររបស់អ្នកសម្របសម្រួលថ្នាក់ខេត្តចុះជួយស្រុក-ក្រុង និងខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល 
៣.ឯកភាពលើផែនការបន្តចុះធ្វើបណ្តុំអាជីវកម្ម 
៤. រំលឹកឡើងវិញនូវនីតិវិធីហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ចំនួនអ្នកចូលទស្សនា
Flag Counter